Posts

កីទ្បាករជម្រើសជាតិហ្វីលីពីន Pocholo Bugas អាចនឹងមកចូលរួមលីកកំពូលកម្ពុជានៅរដូវកាលថ្មីនេះ

Image
  ខ្សែការពារស្លាបស្តាំជម្រើសជាតិហ្វីលីពីន Pocholo Gugas អាចនឹងមកចូលរួមលីកកំពូលកម្ពុជានៅរដូវកាលថ្មីនេះ ។  កីទ្បាករវ័យ២១ឆ្នាំរូបនេះធ្លាប់ជាប់ជម្រើសជាតិតាំងពីឆ្នាំ២០១៩ រួមមានឈុត អាយុក្រោម១៩ អាយុក្រោម២៣ និងឈុតធំផងដែរ ។ 

ពានរង្វាន់ AFF U19 Women's Championship 2023

Image
  ការប្រកួតពាន់រង្វាន់អាយុក្រោម១៩ឆ្នាំទ្វិបអាសុីដែលនឹងធ្វើទ្បើងនៅប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី​០៥ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២៣ ។ ដែលក្នុងនោះក្រុមជម្រើសជាតិកម្ពុជានារីស្ថិតនៅពូល A ដែលមានម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ទ្បាវ និង ទីម័រ ។

ក្រុមជម្រើសជាតិកម្ពុជានៅតែធ្វើមិនទាន់បានល្អក្រោយចាញ់ក្រុមបាល់ទាត់បង់ក្លាដេស ដោយលទ្ធផល ១ទល់និង០

Image
  ភ្នំពេញ: ក្រុមជម្រើសជាតិកម្ពុជានៅតែធ្វើមិនទាន់បានល្អក្រោយចាញ់ក្រុមបាល់ទាត់បង់ក្លាដេស ដោយលទ្ធផល ១ទល់និង០ ។​ នេះជាការប្រកួតមិត្តភាពអន្តជាតិលើកដំបូងក្រោមការដឹកនាំរបស់លោក Felix Dalmas ក្រោយចប់ការប្រកួតលោកក៏បានលើកទ្បើងថា "ខ្ញុំព្រួយបារម្ភអំពីស្ថានភាពកីឡាករបស់ខ្ញុំ នូវអ្វីដែលបានកើតឡើងនៅថ្ងៃនេះ ពីព្រោះបើសិនជាមាន VAR បង់ក្លាដែស ប្រហែលបញ្ចប់ការប្រកួតជាមួយកីឡាករតែ​ ៨ នាក់ប៉ុណ្ណោះ ខ្ញុំព្រួយបារម្ភអំពីសុខភាពកីឡាករយើង ពីព្រោះរាល់ពេលទទួលបាល់ពួកគេតែងតែត្រូវបានបុក ដូចជាប៉ូលីន កុម្ភៈ រតនា សុទ្ធតែត្រូវបានប៉ះទង្គិចខ្លាំង។ ជាមួយគ្នាផងដែរមានការពន្យាពេល តែមិនថ្វីឡើយវាជាតាក់ទិច ប៉ុន្តែខ្ញុំចង់ឃើញការប្រកួតនេះមានភាពទាក់ទាញដល់អ្នកទស្សនា" ។ ពាក់ព័ន្ធនឹងសំនួរមួយចំនួនដែលបានចោទសួរថា ហេតុអ្វីបានជាមិនមានវត្តមានកីទ្បាករ សៀង ចន្ធា? លោកក៏បានបញ្ចាកចុងក្រោយថា ចន្ធាត្រូវបានកោះហៅស្ទើរគ្រប់ការប្រមូលផ្ដុំទៅហើយ ទាំងឈុតធំ និងឈុតយុវជន អ៊ីចឹងគាត់មានភាពហត់នឿយរាងកាយ (𝗽𝗵𝘆𝘀𝗶𝗰𝗮𝗹 𝘀𝘁𝗿𝗲𝘀𝘀) ក៏ដូចជាភាពតានតឹងផ្លូវអារម្មណ៍ ពីព្រោះនៅស៊ីហ្គេមជួបរឿងផ្លូវអារម្មណ៍ច្រើន ដូច្នេះយើងចង់រក្សាទុកគាត់ ព្រោះវាជាការប្រកួតមិត្តភាព...

ហេតុអ្វីបានជាគាត់មិនជាប់ជម្រើសជាតិ?

Image
  បើយើងនិយាយពីអ្នកចាំទីជម្រើសជាតិកម្ពុជានោះអ្នកទាំងអស់គ្នាប្រាកដជានឹងនឹកដល់កីទ្បាករជើងចាស់ សុះ យ៉ាទី ដែលជាអ្នកចាំរបស់ក្រុមនាគ ណាហ្គាវើល ។ មានមតិជាច្រើនលើកទ្បើងនិងនិយាយវិភាគតៗគ្នាថា យ៉ាទីបានបង្ហាញទម្រង់លេងយ៉ាងល្អក្រោយពីបញ្ចប់ពានរង្វាន់លីគខាប់ ឆ្នាំ២០២៣ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ ។ ​មានមតិជាច្រើនបាននិយាយថាគាត់គួរតែជាប់ជម្រើសជាត់សារជាថ្មី តែជាក់ស្តែងក្នុងបញ្ជើបថមរបស់ក្រុមជម្រើសជាតិដែលត្រៀមសម្រាប់ការប្រកួតមិត្តភាពដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះបែរជាមិនមានឈ្មោះ យ៉ាទីទៅវិញ ។

ពានរង្វាន់ខេមបូដានលីគខាប ឆ្នាំ២០២៣

Image
 អបអរសាទរ​ ក្លឹបបាល់ទាត់ ភ្នំពេញក្រោន បានក្លាយជាម្ចាស់ពានរង្វាន់ខេមបូឌានលីគខាប់ ដោយបានយកឈ្នះលើក្រុមបាល់ទបាត់ណាហ្គាវើល ដោយបាល់កាត់សេចក្តីប៉េណាល់ទី១១ម៉ែត្រ ។ ដោយការប្រកួត៩០នាទីបានត្រឹមលទ្ធផល ១ ទល់ ១ ដូចនេះត្រូវថែមម៉ោង១៥នាទី២ដង តែនៅតែមិនមានក្រុមណាអាចរកគ្រាប់បាល់ជ័យជំនះបាន ដូចនេះត្រូវកាត់សេចក្តីដោយបាល់ប៉េណាល់ទី ១១ម៉ែ្រត ហើយក្រុមបាល់ទាត់ភ្នំពេញក្រោនបានស៊ុត យកឈ្នះដោយលទ្ធផល ៣ ទល់ ២ ។

ក្រុមបាល់ទាត់វិសាខាមិនអាចបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយចាញ់ក្រុមណាហ្គាវើល

Image
ក្លិបបាល់ទាត់វិសាខាបានបរាជ័យក្រោមថ្វីជើងក្រុមណាហ្គាវើលដ៍នៃការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់២០២៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។  ក្រោយពីណាហ្គាវើលដ៍នាំមុខ១គ្រាប់មុន វិសាខាបានព្យាយាមដាក់សម្ពាធវាយបកតាមស្មើរវិញដែរ តែមិនមានសំណាង ដោយមានការជួយសង្គ្រោះបាល់ពីអ្នកចាំទី ស៊ូ យ៉ាទី ជាច្រើនលើកច្រើនសារ រហូតដល់ចប់ការប្រកួតរក្សាលទ្ធផល ១ទល់១។ ដូចនេះក្រុមណាហ្គាវើលនឹងត្រូវទៅជួបជាមួយក្រុមភ្នំពេញក្រោនជាម្ចាស់ពានចាស់នៅវគ្គផ្តាច់ព្រ័ត្រ ។